
រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិចមួយគ្រឿង ចុះពីលើស្ពានលីយ៉ុងផាត់ដាច់កង់ហើយកង់រថយន្តរត់ទៅបុកម៉ូតូមួយគ្រឿង ចំណែករថយន្តហៀរប្រេងកំពុបឆាបឆេះតែត្រូវអ្នកបើកបរយកបំពង់ពន្លត់អគ្គីភ័យបាញ់រលត់ភ្លាមៗមិនបណ្តាលឲ្យឆាបឆេះខ្លាំងឬរងរបួសអ្នកណាម្នាក់ឡើយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នៅបណ្តោមហាវិថីវិមានឈ្នះឈ្នះ ភូមិព្រែកតារ្ន័ត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
បើទោះបីយ៉ាងណា នៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសឡើង ហើយក្រោយកើតហេតុក្រុមហ៊ុនក៏ហៅរថយន្តមួយគ្រឿងទៀតសាងយកប្រេងដែលនៅសល់នោះតែម្តង
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានរថយន្ដពន្លត់អគ្គីភ័យចំនួន៣គ្រឿងបានចុះដល់កន្លែងទីតាំងកើតហេតុ ដើម្បីត្រៀមអន្តរាគមន៍ពេលមានអគ្គីភ័យជាយថាហេតុ៕