
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២១នេះឯកឧត្តម ស សុខា អញ្ជើញចូលរួមពិធីប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម អាងហែលទឹក និងអគារលំហាត់ប្រាណដោយមានបំពាក់សម្ភារៈបរិក្ខារ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈ ជំនួយឥតសំណង “គូសាណូណិ” និងជំនួយឥតសំណង សម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាល “បេះដូងមាស”៕