
ពោធិ៍សាត់: នគបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ៤ កញ្ចប់ នៅវេលាម៉ោងជាង ៣ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅភូមិព្រៃសំរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ។
លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគបាល ស្រុកតាលោកសែនជ័យ បានអោយ ដឹង នៅព្រឹកថ្ងៃទី៨ ខែធ្នូ នេះថាៈ ជនសង្ស័យ ៣នាក់នេះ មានៈ១.ឈ្មោះ ផាន់ ប៊ុននី ហៅ ឆាន់នី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ រស់នៅក្នុងភូមិ ព្រៃសំរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ជាម្ចាស់ផ្ទះ និងជាមុខសញ្ញាចាស់ ។ ២.ឈ្មោះ ណយ វ៉ាន់ ហៅ ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃ សំរោង ឃុំតាលោ ស្រុកតាលោសែនជ័យ (ជាមុខសញ្ញាចាស់)។ ៣.ឈ្មោះ ស៊ីម ចាន់រី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោ សែនជ័យ (ជាមុខសញ្ញាចាស់)។
អធិការនគបាល ស្រុកតាលោសែនជ័យ បានឲ្យដឹងទៀតថាៈ ក្រោយការឃាត់ខ្លួន ជនសង្ស័យ ខាងលើនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង ម្សៅពណ៌ស សង្ស័យថ្នាំ ញៀន ៤ កញ្ចប់ បំពង់សម្រាប់ជក់១ ដែកកេះ៥ រួមនឹងសម្ភារមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣ នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនមកអធិការ ដ្ឋាន នគរបាល ស្រុកតាលោសែនជ័យ ដើម្បីសាកសួរបន្ត និងកសាងឯកសារ បញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាល ខេត្តពោធិ៍សាត់ ចាត់ការតាមបន្ត តាមនីតិវិធី នៅថ្ងៃនេះហើយ។