
កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាររថយន្តបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុ រថយន្តបង្កហេតុ ម៉ាកស៊ុយវីស៊ី Triton ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8269 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណុ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានចូលចំណែកផ្លូវម្ខាងទៀត បុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ហិន ហន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងកើតទៅទិសខាងលិចបណ្តាលឲ្យស្លាប់ភ្លាមៗ។
ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញធ្វើការវាស់វែង និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំងពីរ បានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រងចាំដោះស្រាយនៅពេលក្រោយ៕