
កំពង់ស្ពឺ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងត្រង់ចំណុចច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។
លោក ហៀន សម្រាក នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថារថយន្តមួយគ្រឿងម៉ាកតូពេជ្រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដឹកឈើប្រភេទឃ្លុំ ចំនួន៦ដុំ ពុំមានច្បាប់អនុញ្ញាតិ ចេញពីស្រុកឱរ៉ាល់មកដល់ចំណុចខាងលើត្រូវកម្លាំងនគរបាលឃាត់ និងសួរនាំ ស្រាប់តែអ្នកបើកបររតចោលរថយន្តតែម្តងទៅ៕