
នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១នេះ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានដង្ហែចេញពីព្រះដំណាក់ ដើម្បីរៀបចំពិធីថ្វាយព្រះភ្លើង នៅមុខវត្តបទុមវតី។
បើយោងតាមកម្មវិធី ដែលបានគ្រោងទុក គឺព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងប្រោសព្រះរាជទានព្រះភ្លើង ក្នុងការបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ក្នុងនោះដែរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គក៏យាងចូលរួមផងដែរ។
ចំណែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាតិសំខាន់ៗ ជាច្រើនរូបទៀត ក៏នឹងអញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើង ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាព្រឹកថ្ងៃពុធនេះដែរ។
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩ និង៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសព របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែយាងពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ៕
ព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានដង្ហែចេញពីព្រះដំណាក់ ដើម្បីរៀបចំពិធីថ្វាយព្រះភ្លើង នៅមុខវត្តបទុមវតី។