
ស្នាមអុច.ខ្មៅភាគច្រើន បណ្តាលមកពីធ្លាប់ឡើងមុន ឬ ក៏អាចមកពីកើនឡើងការបញ្ចេញជាតិមេឡានីនច្រើនពេក។ កម្រិតនៃជាតិមេឡានីន គឺជាសារធាតុពណ៌ដែលកំណត់ពណ៌ស្បែក ហើយវាបញ្ចេញខ្លាំងនៅពេលស្បែកប៉ះជាមួយនឹងពន្លឺព្រះអាទិត្យ។ ដោយសារតែស្នាមអុច.ខ្មៅ អ្នកប្រាកដណាស់មិនសូវសប្បាយចិត្តទេពេលចេញទៅណាមកណាម្តងៗ ព្រោះតែអ្នកត្រូវតុបតែងមុខបិទបាំងវា។
ជាដំណឹងល្អគឺថា ស្នាមអុច.ខ្មៅអាចត្រូវកម្ចាត់បានយ៉ាងងាយ ប្រសិនបើមានការព្យាបាលយ៉ាងត្រឹមត្រូវ។ នៅក្នុងការព្យាបាលនោះ ក៏មានការចូលរួមពីដើមប្រទាលកន្ទុយក្រពើផងដែរ។


តើអ្នកដឹងទេថាដើមប្រទាលកន្ទុយក្រពើ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនដែលជួយលុបបំបាត់ចំណុចខ្មៅ? វាក៏ផ្តល់ឱ្យស្បែករបស់អ្នកនូវភាពតឹងណែន ដែលជាអ្វីដែលស្ត្រីគ្រប់រូបចង់បាន។ អ្នកនឹងទទួលបានលទ្ធផលក្នុងរយៈពេលតិចជាង ៧ថ្ងៃ។ តើអស្ចារ្យដែរឬទេ?
អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវយកទឹកខាប់ៗដូចចាហួយពីដើមប្រទាលកន្ទុយក្រពើ ហើយយកវាមកលាបនៅលើកន្លែងដែលមានស្នាមអុចខ្មៅនៅលើមុខរបស់អ្នក។ អ្នកក៏អាចប្រើដើមរបស់វាដែលមានជាប់ទឺកចាហួយសល់មកលាបលើមុខផងដែរ។ ទុកវាចោលរយៈពេល២០ទៅ៣០នាទី រួចហើយលុបមុខនឹងទឹកក្តៅឧណ្ណៗ។ ធ្វើជំហានទាំងនេះម្តងទៀតរយៈពេល ៥ថ្ងៃជាប់គ្នា ហើយអ្នកនឹងមិនឃើញស្នាមអុច.ខ្មៅនៅលើមុខទៀតនោះទេ។