
កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ បងប្រុស
ឌី សុខឡៃ បានធ្វើដំណើរពីខេត្តត្បូងឃ្មុំ បំណងទៅទីក្រុងភ្នំពេញ លុះមកដល់ទីតាំងទី 1 បងប្រុសក៏បានឈប់រថយន្តដើម្បីប្ដូរប្រេងម៉ាស៊ីននៅក្នុងការ៉ាស់សាំងកាល់តិច ដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅពេលដែលប្ដូរប្រេងម៉ាស៊ីនរួច បងប្រុសក៏បានបន្តដំណើរមកទីក្រុងភ្នំពេញ។
លុះរហូតមកដល់ទីតាំងទី 2 គឺស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្បែរនៅគល់ស្ពានព្រែកព្នៅ បងប្រុសក៏បានឈប់រថយន្ដដើម្បីបទដៃបទជើង និងសំរាកបន្តិច ហើយក៏បានបន្តដំណើររហូតមកដល់ទីក្រុងភ្នំពេញ ។ នៅពេលដែលមកដល់ទីក្រុងភ្នំពេញទើបបងប្រុសដឹងថាបានជ្រោះបាត់នៅ(ថង់កឹបពណ៌ស )ដែលមានឯកសារមួយចំនួនដូចជា
?បណ្ណបើកបរមួយសន្លឹក
?អត្តសញ្ញាណប័ណ្ណគុបពីមួយសន្លឹក
?បណ្ណវ៉ាក់សាំងមួយសន្លឹក
បញ្ជាក់ក្នុងការធ្វើដំណើរពីត្បូងឃ្មុំមកដល់ភ្នំពេញបងប្រុសមិនប្រាកដថាជ្រោះនៅកន្លែងណានោះទេ អាស្រ័យហេតុនេះសូមបងប្អូនដែលរកបានមេត្តាជួយផ្ដល់ដំណឹងឬក៏ព័ត៌មានមកកាន់អង្គភាពសារព័ត៌មានសករាជថ្មីឬទាក់ទងតាមលេខទូរសព្ទម្ចាស់ផ្ទាល់ដែលមានលេខ
☎️0719958496 ឌី សុខឡៃ
ឬទាក់ទងមកកាន់អង្គភាពសារព័ត៌មានយើងផ្ទាល់ដែលមានលេខទូរស័ព្ទ☎️ 010 33 99 39 / 089234457 ម្ចាស់របស់នឹងមានជូនសគន្ធ !!!