
ករណីលួចលក់សាច់សត្វព្រៃរស់ និងងាប់ នៅតែកើតមានឡើងក្នុងផ្សារសាមគ្គីស្ទឹងត្រែង ទោះសមត្ថកិច្ចធ្លាប់ចុះចាប់បង្រ្កាបជាញឹកញាប់ ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ច្រើនដង។
ការជួញដូរលក់សាច់សត្វព្រៃរស់នឹងងាប់ នៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ហាក់បីដូចជារឿងធម្មតា ដូចលក់ត្រី សាច់ដែរ ដោយសារការបង្ក្រាបយូរៗម្ដងតែប៉ុណ្ណោះ។ ទោះជាមានសមត្ថកិច្ចជំនាញចុះបង្ក្រាបម្ដងម្កាល កម្រចាប់ខ្លួនអ្នកជួញដូរសត្វព្រៃនោះបានណាស់ ពេលសមត្ថកិច្ចទៅដល់ ពួកគេបានរត់គេចអស់បន្សល់តែវត្ថុតាងសាច់សត្វតិចតួចចាប់យកទៅដុតបំផ្លាញចោលតែប៉ុណ្ណោះ។
សាច់សត្វព្រៃដែលឈ្មូញដាក់លក់នោះ ជាប្រភេទសាច់សត្វ មានដូចជា សាច់ជ្រូកព្រៃឈ្លូស ប្រើស ត្រកួត ជាដើមសាច់សត្វត្រូវបានឈ្មួញដាក់ធុងក្លាស្សេស្តុកទុកលួចលាក់ដាក់តាំងលក់តិចតួចមានម៉ូយទិញទើបគេយកមកលក់ឱ្យ។ការលក់សាច់សត្វព្រៃនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែងត្រូវបានប្រជាពលរដ្ឋលើកឡើងថា សមត្ថកិច្ចចុះចាប់ពេលព្រឹកល្ងាចឡើងឬស្អែកឡើងពួកគេនៅតែលក់ដដែល ការបង្ក្រាប ការចាប់ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ ហាក់បីដូចជាពុំមានប្រសិទ្ធភាពនោះទេកន្លងមក អ្នកធ្លាប់លក់ នៅតែលក់ដដែល។
ពាក់ព័ន្ធក្នុងករណីសត្វព្រៃខាងលើនេះអ្នកយកព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅកាន់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសឹ្ទងត្រែងទូរសព្ទចូលតែពុំមានអ្នកលើក។
ដោយឡែកលោកអន ចាន់សុជាតិនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក៏បានឲ្យដឹងដែរថាករណីសត្វព្រៃនៅផ្សារសាមគ្គីស្ទឹងត្រែងកន្លងមកកម្លាំងជំនាញ បានធ្វើការចុះបង្ក្រាបជាញឹកញាប់ និងបានធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ និងខ្លះទៀតត្រូវបង់ផាកពិន័យនិងខ្លះធ្វើកិច្ចសន្យាបញ្ឈប់ តែពួកគេមិនរៀងចាល នៅតែបន្តលក់។
លោកនាយខណ្ឌបញ្ជាក់បន្ថែមថា ពេលនេះយើងកំពុងដាក់ភ្នាក់ងារចុះពិនិត្យមើលហើយ នឹងចាត់វិធានការដើម្បីដាក់កម្លាំងធ្វើការបង្ក្រាប បើឃាត់ខ្លួនបានយើងនឹងអនុវត្តតាមផ្លូវច្បាប់ ទៅលើឈ្មួញលក់សត្វគ្រប់ប្រភេទ កម្រនឹងបង្គួរដែលត្រូវផ្តន់ទាទោស ឬត្រូវផាកពិន័យ ឬក៏ត្រូវបញ្ជូនទៅកាន់តុលាការ៕