
តាកែវ៖ នៅព្រលប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរា ចរណ៍មួយ នៅលើផ្លូវជាតិលេខ២ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៦-៣៧ ស្ថិតក្នុងភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា ពីទិសខាងត្បូង ទៅខាងជើងបណ្ដាលឱ្យអ្នកបើកបរ ម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ស្រមោល។
សមត្ថកិច្ច បានឱ្យដឹងថាៈ រថយន្តម៉ាក តូយ៉ូតា កាមរី (បាឡែន) ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2BF-4183 បើកបរពីទិសខាងត្បូង ទៅទិសខាងជើង។ ចំណែកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1M -7592 បើកបរមកពីទិស ខាងជើង ទៅទិសខាងត្បូង ដោយឈ្មោះ សុខ ស៊ុនលី ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិកាយបាំង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែង កើតហេតុ ភ្លាមៗ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីភាគីរថយន្ត បើកបរក្នុល្បឿនលឿន មិនប្រកាន់ស្តាំ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ និងវាស់វែង ហើយសពត្រូវបាន ប្រគល់ជូន ក្រុមគ្រួសារ ។ រីឯវត្ថុតាងបង្កយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបាទី ដើម្បីដោះស្រាយ តាមនីតិវិធី។