
នំពេញ÷នាវេលាម៉ោង២:និង០០នាទីយប់រំលងអាធ្រាត ថ្ងៃ០៧ខែធ្នូធ្នាំ២០២១ រថយន្តមិនចាំម៉ាក់បើកបរក្នុងល្បឿនលឿនពីទីសដៅពីលិចទៅកើតស្របទីសគ្នាមកបុកពីក្រោយម៉ូតូឌ្រឹមសង់C125ccពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1J.2653 បើកបរដោយយុវជន២នាក់អាយុប្រហែល២០ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ ស្ថិតផ្លូវសហព័ន្ធរុស្សីសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
រីឯរថយន្តបន្ថែមល្បឿនជិះរត់គេចបាត់ស្រមោលឈឹង បន្សល់តែជនរងគ្រោះពីនាក់ដេកស្តូកស្តឹង សល់តែដង្ហើមចង្រឹតដេករនោករណែលពេញផ្លូវ។
ចំណែកម៉ូតូជនរងគ្រោះខូចខាតបាក់កាបាំងចំហៀងខាងស្តាំបាក់កាត់តាបូរខាងមុខ រថយន្តដែលបុកម៉ូតូនោះមិនចាំម៉ាក់ឃើញបែកញ្ចក់ធ្លាក់រាយបាយពេញផ្លូវនិងបាក់កញ្ចក់ចំហៀងខាងឆ្វេងធ្លាក់នៅកន្លែងកើតហេតុខាងលើ
តាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថាគាត់ចេញមកខាងក្រៅផ្ទះបើកធ្វាមកឃើញយុវជន២នាក់ដេកស្តូកស្តឹងបាត់ម៉ត់កសន្លោបទាំងពីរបែកក្បាលហូរឈាមពេញលើដងផ្លូវទល់មុខនិងសួនក្តាន់២ ក្បែរនិងក្រសួងការពារជាតិ ក៏ទូរស័ព្ទហៅទូរស័ព្ទទៅរថយន្តសង្គ្រោះដើម្បីអោយមកដឹកជនរងដើម្បីសង្រ្គោះជីវិតបន្ទាន់ ចំណែកឯម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសម្ថកិច្ចយកទៅរក្សារទុកនៅឯប៉ុស្តនរគបាលស្រះចចក ។