
ព្រះសីហនុ: មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាលដោយសារតែម៉ូតូ២គ្រឿងបុកប៉ះគ្នា កណ្តាលទីក្រុងព្រះសីហនុ។
ហេតុការណ៍នេះបានកើតឡើង តាមបណ្តោយវិថីឯករាជ្យ ចំណុចទល់មុខសាលាកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង៧យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
សាក្សីប្រាប់សមត្ថកិច្ចថាឃើញម៉ូតូមួយគ្រឿង ម៉ាកClick ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AK-3460 ជិះគ្នា២នាក់ បើកបរក្នុងទិសដៅពីរង្វង់មូលតោពីរ ឆ្ពោះទៅស្តុប៣៣ លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងដៃ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក អាឆ្លាម ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹង និងមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល រីឯម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងតំណំ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយឡែកវត្ថុតាងទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ លើកយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តរតាមនិតិវិធី៕