
ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុក បង្កាន់ដៃស្ពានកំពង់ទួល ហៅស្ពានទឹកថ្លា កាលពីវេលាម៉ោង ជាង១០យប់ថ្ងៃសៅរ៏ ទី៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ចំណុចស្ពានកំពង់ទួល ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ជិះម៉ូតូMSX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FG.7424។ជិះតែម្នាក់ឯង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌដង្កោចុះវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។.ដោយឡែកសពរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកមកដម្កល់ទុកនៅវត្តទឹកថ្លារងចាំសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យ៕