
សៀមរាប ÷ កាលពីព្រឹកព្រលឹមម៉ោងប្រហែលជាម៉ោង៥:៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ លោក
ពេញ សុខលន់ និង អ្នកស្រី សេង ណៃសុីម ជាភរិយា ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀម បានដើរហាត់ប្រាណ នៅចំនុច ផ្លូវក្រវ៉ាត់ក្រុង ខាងកើត Artbox ភូមថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ស្រាប់តែប្រទះឃើញកាបូបដៃមួយ ជ្រុះនៅតាមផ្លូវ អ្នកទាំងពីរក៏បានរើសយក ការបូបដៃរនោះ យកមករក្សាទុក ហើយក៏បានពឹងពាក់ អង្គភាពសាព័ត៌មាន សករាជថ្មី អោយជួយផ្សាយ ដើម្បីស្វែងរកម្ចាស់ការបូបនោះ ..
?បញ្ជាក់ ? សម្ភារៈនៅក្នុងកាបូបនោះរួមមាន
អត្តសញ្ញាណប័ណ្ណពីរសន្លឹក មានឈ្មោះថា សុិម អែល ភេទប្រុស ដែលមានស្រុកកំណើត ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ន ផ្លូវក្រុមទី ២ ភូមិ កំពុងក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ។ អត្តសញ្ញាណប័ណ្ណ សន្លឹកទៀតមានឈ្មោះ ស្រេន ហ្វាទ្ទីម៉ាស់ ភេទស្រី ដែលមានស្រុកកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នដូចគ្នាទៅនឹងអត្តសញ្ញាប័ណ្ណខាងលើ ព្រមទាំងមានសម្ភារៈសំខាន់ៗមួយចំនួនទៀតដូចជា :
?ប័ណ្ណបើកបរ
?កាតគ្រីរថយន្ត
?កាតគ្រីម៉ូតូ
?កាតនគរបាល និងមានលុយចំនួន ១៨ ម៉ឺនរៀល អាស្រ័យហេតុនេះសូមពុកម៉ែបងប្អូនមេត្តាជួយចែករំលែក ដើម្បីផ្ដល់ព័ត៌មាននេះឲ្យម្ចាស់កាបូបបានដឹងបានឃើញ និងមកទទួលយកនូវកាបូបនេះវិញ ឬពុកម៉ែបងប្អូនដែលបានស្គាល់ភិនភាគឈ្មោះនៅក្នុងអត្តសញ្ញាណប័ណ្ណនេះ មេត្តាជួយផ្ដល់ដំណឹងឲ្យគាត់ឲ្យបានដឹងផង។
សូមសរសើរដល់ទឹកចិត្ត លោក ពេញ សុខលន់ និង អ្នកស្រីសេង ណៃស៊ីម ដែលរើសបានកាបូបហើយខិតខំស្វែងរក ម្ចាស់កាបូបដើម្បីមកទទួលយកកាបូបវិញ នៅក្នុងកាបូបពោរពេញដោយសម្ភារៈមានតម្លៃ អំពើល្អមិនសាបសូន្យ ។ សង្ឃឹមថាម្ចាស់កាបូបនឹងទទួលបានដំណឹងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយពីអង្គភាពសារព័ត៌មានសករាជថ្មី។ សូមម្ចាស់កាបូប ទាក់ទងលេខទូរសព្ទអ្នកទាំងពីរដែលមានលេខ
☎️077987727
?ឬទាក់ទងមកអង្គភាពសារព័ត៌មានសករាជថ្មីយើងខ្ញុំ តាមរយៈ page ឬលេខទូរស័ព្ទ 010 339939 089234457 សូមអរគុណ ???