
ជារឿងធម្មតាទៅហើយសម្រាប់ តារាសម្ដែងជួរមុខ ខាត់ វៃហាំង ដែលតែងតែលេចមុខតំណាងឱ្យកម្ពុជា ជាសិល្បករចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើនរាប់មិនអស់។ លើកនេះក៏មិនខុសពីសព្វមួយដងដែរ ខាត់ វៃហាំង តំណាងឱ្យកម្ពុជាចូលរួមក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិ Silk Road លើកទី ១០។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ2023នេះ ខាត់ វៃហាំង និងក្រុមការងារ បានធ្វើដំណើរពីព្រលានយន្ដអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងកម្មវិធិ គំរប់ខួបលើទី១០ឆ្នាំ នៃមហោស្រពភាពយន្ដអន្តរជាតិ Silk Road។
នៅតែជាជម្រើសទី១ សម្រាប់តារាប្រុសសង្ហាររូបនេះ ខាត់ វៃហាំង តំណាងឱ្យកម្ពុជាក្នុងចំណោមតារាមកពី ៣០ប្រទេសផ្សេងទៀត។ ខាត់ វៃហាំង៖ “Mission Start តបតាមការអញ្ជើញចូលរួមគំរប់ខួប ១០ ឆ្នាំ The 10th sild Road International film festival”។
យោងតាមលិខិតអញ្ជើញពីមហោស្រពភាពយន្តអន្តរជាតិចិនមួយសន្លឹក បានឱ្យដឹងថា លោក ខាត់ វ៉ៃហាំង នឹងត្រូវបានបង្ហាញខ្លួននៅក្នុងថ្ងៃបើកមហោស្រព ថ្ងៃទី ២៧ ខែកញ្ញា ខាងមុខនេះ ដែលធ្វើឡើងនៅក្នុងទីក្រុង Fuzhou ប្រទេសចិន ហើយកំពូលតារាប្រុសរូបនេះក៏នឹងមានការសម្ដែងដ៏អស្ចារ្យផងដែរសម្រាប់អបអរក្នុងកម្មវិធីលំដាប់អន្តរជាតិនេះផងដែរ៕
ប្រភព ÷SABAY DIGITAL
កែសម្រួល ដោយ ÷ ជា ស្រីពៅ