
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ របស់លោកស្រី សុខ សុវណ្ណារិទ្ធា ប្រធានសមាគមសង្គ្រោះអនាគតកុមារកម្ពុជា ដែលជាដៃគូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅគេហដ្ឋាននៃសព ក្នុងបុរីមង្គលភ្នំពេញ ផ្ទះលេខ M14 ផ្លូវមង្គល B ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះ លោក គង់ សារិទ្ធិ និងក្រុមការងារ ក៏នាំយកថវិការបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល និងលិខិតរំលែកទុក្ខ ប្រគល់ជូនក្រុមគ្រួសារនៃសពផងដែរ៕