
ដើម្បីការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ ប្រកបដោយសុវត្ថិភាពមិនធ្វើឲ្យស្បែករបស់អ្នកខូចនៅពេលដែលអ្នកចេញទៅខាងក្រៅជួបនិងពន្លឺថ្ងៃដែលក្តៅខ្លាំង។ អ្នកត្រូវដឹងថា មូលហេតុដែលសំខាន់នៅពេលដែលអ្នកបានការពា
ស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យនោះគឺ ៖
មនុស្សគ្រប់រូបតែងមានពណ៌ស្បែកទៅតាមប្រភេទផ្សេងៗគ្នា ហើយប្រភេទស្បែកទាំងនោះក៏អាចកើតមហារីកស្បែកបានផងដែរប្រសិនបើអ្នកមិនចេះថែទាំ។
នៅពេលដែលអ្នកបានការពារស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យ គឺអ្នកអាចកាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺមហារីកស្បែកបានដែរ។
ដូចនេះដើម្បីការពារស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យ និងកាត់បន្ថយហានិភ័យស្បែករបស់អ្នក គួរតែអនុវត្តន៍៣ចំណុច ងាយៗនេះ ដែលទទួលបានផងល្អសម្រាប់ស្បែក នោះគឺ ៖
ទី១ ស្វែងរកម្លប់ ៖ នៅពេលដែលអ្នកក្តៅ ធ្វើឲ្យស្បែករបស់អ្នកក្រហាយ ហើយក៏ត្រូវការរកកន្លែងម្លប់សម្រាប់ជ្រក ដើម្បីការពារស្បែកដែរ។ ត្រូវចងចាំថា កាំរស្មីព្រះអាទិត្យបញ្ចេញពន្លឺខ្លាំងបំផុតនៅចន្លោះម៉ោង ១០ព្រឹក រហូតដល់ម៉ោង២ រសៀល ។ កាលណាអ្នកឃើញស្រមោលរបស់អ្នកខ្លីជាងអ្នក ចូរអ្នករកកន្លែងណាមានម្លប់ឲ្យហើយទៅ។
ទី២ ត្រូវប្រើរបស់ការពារពន្លឺថ្ងៃ ៖ ត្រូវយក មួក វែនតា សំលៀកបំពាក់ជិតៗ ដើម្បីការពារកាំរស្មីអ៊ុលត្រាវីយូឡេ។
ទី៣ លាបឡេការពារពន្លឺថ្ងៃ ៖ ត្រូវលាបឡេការពារកម្តៅថ្ងៃដែលធន់និងទឹក ដែលមានកម្រិត SPF 30 រឺខ្ពស់ជាងនេះ។ ប្រសិនបើអ្នកមានការហែលទឹករឺក៏បែកញើស អ្នកគួរតែលាបវារៀងរាល់២ម៉ោងម្តង ដើម្បីមានប្រសិទ្ធភាព។
ប្រភព៖ AAD- American Academy of Dermatology Association
ប្រែ សម្រួល៖ ជា ស្រី ពៅ