
តារាសម្ដែង និងម៉ូដែលដ៏ស្រស់ស្អាត រចនា រ៉ាវ៉ាឌី តែងតែបញ្ចេញរូបថតជាមួយសម្លៀកបំពាក់ស្រស់ស្អាតតាមបណ្ដាញសង្គម ហើយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញាមិនត្រឹមតែបញ្ចេញរូបស្អាតៗនោះទេ គឺថែមទាំងទម្លាយទម្លាប់មួយចំនួនដែលនាងអនុវត្តជារៀងរាល់ថ្ងៃទៀតផង។
តារាសម្ដែងស្រីរូបនេះ បាននិយាយថា មនុស្សស្រីគ្រប់រូបគេមានចំណុចស្អាតរៀងៗខ្លួន សំខាន់លើខ្លួនយើងចេះតុបតែងខ្លួន ឬក៏ចេះធ្វើឲ្យខ្លួនឯងមានទំនុកចិត្ត និងលេចធ្លោក្នុងចំណោមមនុស្សឬអត់។ ជាមួយនឹងសម្លៀកបំពាក់ស្រស់ស្អាតបែបនេះ ក៏មានអ្នកគាំទ្របានឯកភាពលើការលើកឡើងរបស់រ៉ាវ៉ាឌី ហើយថែមទាំងពោលពាក្យកោតសរសើរថាពូកែតុបតែងខ្លួនត្រូវកាលៈទេសៈទៀតផង។
ខាងក្រោមនេះ គឺជាស្ដាយថ្មីៗ ជាមួយនឹងសម្លៀកបំពាក់ និងកាបូបថ្មីៗដែលតារាសម្ដែង និងជាម៉ូដែល រចនា រ៉ាវ៉ាឌី បង្ហាញអ្នកគាំទ្រ រហូតធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជនផងដែរ៕
ប្រភព ÷SABAY DIGITAL
កែសម្រួល ដោយ ÷ជា ស្រី ពៅ