
តើលោកអ្នកមានអារម្មណ៍ថាអស់កម្លាំង ស្ពឹក ឬមានអារម្មណ៍ថាពិបាកក្នុងខ្លួនពេញមួយថ្ងៃដែរឬទេ? វាអាចជាជំងឺខ្វះឈាមក្រហមដែលលោកអ្នកកំពុងប្រឈមជាមួយ។ ជាតិដែកជាសារជាតិចិញ្ចឹមដ៏សំខាន់បំផុតហើយវាក៏អាចនឹងនាំឱ្យកើតមានជំងឺខ្វះឈាមក្រហមប្រសិនបើអ្នកទទួលវាតិចតួចពេក។ តើរោគសញ្ញាទាំងនោះមានអ្វីខ្លះ ខាងក្រោមនេះជារោចសញ្ញានៃការជម្ដឺខ្វះឈាមក្រហម៖
១ ហេវហត់អស់កម្លាំងខ្លាំង
ជាដំបូង អាការៈហេវហត់អស់កម្លាំងជារោគសញ្ញាដំបូងនៃជំងឺខ្វះឈាមក្រហម។ ប្រសិនបើលោកអ្នកមានជំងឺខ្វះឈាមក្រហម លោកអ្នកនឹងមានអារម្មណ៍ថាស្ពឹក ឬរោយឆ្អឹង មិនអាចផ្ដោតអារម្មណ៍ទៅលើការប្រកបកិច្ចការងារ និងពិបាកទ្រាំពេញមួយថ្ងៃ។ ប្រសិនបើអ្នកហត់នឿយរយៈពេល២៤ម៉ោងក្នុង១ សប្ដាហ៍ សុខភាពរបស់អ្នកប្រាកដជាមានបញ្ហា សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមទៅ។
២ស្លេកស្លាំង
រោគសញ្ញាធម្មតាមួយដែលលោកអ្នកអាចកត់សម្គាល់ថាអ្នកមានជំងឺខ្វះឈាមក្រហមឬអត់ គឺអ្នកត្រូវពិនិត្យមើលផ្នែកខាងក្រោមនៃត្របកភ្នែករបស់អ្នក។ ប្រសិនបើវាមានពណ៌ផ្កាឈូកស្រាល ឬពណ៌ ស ជាជាងពណ៌ផ្កាឈូកតែម្ដង រាងកាយរបស់អ្នកកំពុងតែខ្វះជាតិដែកហើយ។
៣ អាការៈខ្សោយ
ប្រសិនបើអ្នកមានបញ្ហាក្នុងការឡើងជណ្ដើរ ឬក្នុងកំឡុងពេលហាត់កីឡា ឬលើកវត្ថុអ្វីម្យ៉ាង ហើយមានអារម្មណ៍ថាដកដង្ហើមសឹងតែមិនដល់គ្នា អាការៈនេះបង្ហាញថាអ្នកខ្វះជាតិដែកហើយ និងមិនទទួលបានអុកសុីសែនគ្រប់គ្រាន់ផងដែរ។ អ្នកមានអារម្មណ៍ថាខ្សោយក្នុងខ្លួន មមីរមមើរ និងវិលមុខផងដែរ។
៤ មានចំណង់អាហារខុសធម្មតា
ស្ដាប់មើលទៅដូចកូនក្មេងអ៊ីចឹង។ ប៉ុន្តែវាជាការពិត ប្រសិនបើរាងកាយរបស់អ្នកខ្វះជាតិដែកនោះអ្នកនឹងចង់ទទួលទានក្រដាស ដីឥដ្ឋ ដី និងទឹកកកជាដើម។
៦ ត្រជាក់ដៃនិងជើង
វាកើតឡើងចំពោះមនុស្សជាច្រើន ពួកគេមានអារម្មណ៍ថាដៃ និងជើងរបស់ពួកគេមានសភាពត្រជាក់រហូតសូម្បីតែក្នុងរដូវក្ដៅក៏ដោយ។ នេះជារោគសញ្ញាដែលបណ្ដាលមកពីការខ្វះជាតិដែក។
៧ ជ្រុះសក់
ប្រសិនបើសក់របស់អ្នកជ្រុះច្រើន ហើយក្រាស់សិតសក់របស់អ្នកជាប់សុទ្ធតែសក់ដែលខូច នេះហើយជាអាការៈដែលបណ្ដាលមកពីកង្វះឈាមក្រហមដែលកើតឡើងពីកង្វះជាតិដែក។
៨ ឈឺក្បាល
អាការៈឈឺក្បាល ស្រ្តេស និងប្រកាំងកើតឡើងទៅលើមនុស្សជាច្រើន ប៉ុន្តែប្រសិនបើអ្នកកំពុងតែប្រឈមមុខជាមួយនឹងអាការៈនេះ ហើយមិនអាចរកវិធីក្នុងការបំបាត់អាការៈឈឺចុកចាប់នេះបាន មានន័យថាអ្នកជាជនរងគ្រោះនៃជំងឺខ្វះឈាមក្រហមហើយ។
៩ ចង្វាក់បេះដូងលោតខុសធម្មតា និងមិនទៀងទាត់
កង្វះជាតិដែកនឹងធ្វើឱ្យបេះដូងរបស់អ្នកលោតលឿនខុសធម្មតា។ ហើយប្រសិនបើបេះដូងរបស់អ្នកលោតលឿនខ្លាំង នោះឈាមរបស់អ្នកនឹងកើនឡើងខុសធម្មតាដោយហេតុជាតិក្រហមនៃឈាមមានការចុះខ្សោយ ហើយវានឹងបណ្ដាលឱ្យបេះដូងរបស់អ្នកលោតខុសធម្មតា។
១០ អណ្ដាតមានអាការៈហើម និងឈឺ
ប្រសិនបើអណ្ដាតរបស់អ្នកមានអាការៈហើម និងឈឺ នោះអ្នកត្រូវតែប្រញាប់ទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតភ្លាមទៅ។
១១ ថប់បារម្មណ៍
ខណៈដែលបេះដូងរបស់អ្នកលោតលឿន ខុសធម្មតា អ្នកនឹងមានអារម្មណ៍ចេះតែរសាប់រសល់ក្នុងខ្លួន។ ប៉ុន្តែប្រសិនបើនៅសុខៗអ្នកមានអារម្មណ៍ថាថប់បារម្មណ៍ នោះវាជារោគសញ្ញាមួយនៃជំងឺខ្វះឈាមក្រហមហើយ៕
ប្រភព៖ Zeppfeed
ប្រែសម្រួលដោយ៖ ជាស្រីពៅ