អតីតតារាសម្ដែង និងបច្ចុប្បន្នជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែសង់ផ្ទះលំហែ និងរៀបចំសួនជាច្រើន ដើម្បីត្រៀមបើកឲ្យមិត្ដភក្ដិ និងភ្ញៀវពីគ្រប់ទិសទីបានទៅលេងនិងសម្រាក កម្សាន្ដ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អតីតតារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារដោយបានរៀបរាប់ថា”គិតត្រឹមថ្ងៃនេះ គម្រោងផ្ទះលំហែធ្វើបានប្រមាណ ២០% ហើយត្រូវការទុន និងពេលវេលាច្រើនទៀត ដើម្បីសាងសង់ព្រោះតែផ្ទៃដីធំ”។ ទន្ទឹមនឹងបង្ហើបដំណឹងភ្ជាប់និងរូបថតជាច្រើនសន្លឹកនេះ អ្នកនាងក៏បានពោលថា៖ “អត់មានពេជ្រធំៗអួតទេ មានតែផ្ទះចម្ការទុកពេលចូលនិវត្ដន៍”។
ក្រោយពីបានថតផ្ដិតយករូបភាព ហើយបង្ហោះលើបណ្ដាញសង្គមរួចហើយ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមក៏ដូចជាអ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួនចង់ទៅលេងកម្សាន្តនៅចុងសប្ដាហ៍ និងក្នុងថ្ងៃឈប់សម្រាកផ្សេងៗ ព្រោះអ្នកនាងបញ្ជាក់ថា សម្រាប់ពេលនេះ គេក៏អាចទៅកម្សាន្ដ និងសម្រាកបានដែរ ព្រោះមានបន្ទប់ទឹក និងផ្ទះសម្រាកខ្លះហើយ៕
ប្រភព: Sabay news
កែសម្រួលដោយ: ណាន សុខណែត