
ភូមិដំណាក់ដំរី ស្ថិតនៅទីតាំងជាប់ជើងភ្នំគិរីរម្យ ជារីស្សត សម្រាកលំហែកាយដ៏ប្រណិត ហើយក៏ជាទីតាំងដែលរុំព័ទ្ធ និងគ្របដណ្ដប់ទៅដោយធម្មជាតិចម្រុះពណ៍ ដងអូរ និងនៅតាមចង្កេះភ្នំ មានទេសភាពស្រស់ត្រកាលត្រជាក់ភ្នែក ជារីស្សតបែបធម្មជាតិជាទីមនោរម្យ។
ភូមិដំណាក់ដំរី ជាកន្លែងលំហែរកាយបែបធម្មជាតិ លាតសន្ធឹងដាច់កន្ទុយភ្នែក លើផ្ទៃដី ២០០ ហិកតា រងចាំស្វាគមន៍ភ្ញៀវទេសចរណ៍គ្រប់រូបពីគ្រប់ទិសទី មកកម្សាន្ដលេងនៅទីនេះ។
ដើម្បីមកកម្សាន្ដនៅ ភូមិដំណាក់ដំរី ភ្ញៀវទេសចរណ៍គ្រប់រូបធ្វើដំណើរត្រឹមតែ ១០៩គីឡូម៉ែត្រ ប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលស្ថិតនៅភូមិ៣ ឃុំត្រែងត្រឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅជាប់ជើងភ្នំ ឧទ្យានជាតិគិរីរម្យតែម្ដង។
ភូមិដំណាក់ដំរី ជាជម្រើសទី១ និងជាទីស្ថានសមប្រកបសម្រាប់ភ្ញៀវទេសចរណ៍គ្រប់រូបមកទទួលនូវបទពិសោធ៍ថ្មី ជាមួយនឹងបរិយាកាសបែបធម្មជាតិ ស្ងប់ស្ងាត់ ប្រណិត និងកន្លែងកម្សាន្ដដ៏សម្បូរបែប។ លើសពីនេះ ភូមិដំណាក់ដំរី ពិតជា អំណោយផលល្អ សម្រាប់អ្នកចូលចិត្តទេសភាពបែបភ្នំធម្មជាតិខៀវស្រងាត់ កន្លែងកម្សាន្ដជិះសេះ ស្ទូតត្រី ជាច្រើនផ្សេងទៀត។
ក្រៅពីនេះ ភ្ញៀវទេសចរណ៍ អាចសម្រាកលំហែកាយ គយកន់មើលថ្ងៃរះ និងថ្ងៃលិចនៅក្នុងបរិវេន ភូមិដំណាក់ដំរី ដែលនេះគឺជាបរិយាកាសដ៏ល្អឯក ដែលភ្ញៀវគ្រប់រូបមិនអាចរំលងបាន។
នៅក្នុងឱកាសពិសេសនេះផងដែរ ភូមិដំណាក់ដំរី បានផ្ដល់ជូនការបញ្ចុះតម្លៃ ១០% ទៅក្នុងការស្នាក់នៅ និងម្ហូបអាហារ ការស្នាក់នៅចាប់ពីមួយយប់ឡើងទៅ គ្រប់ប្រភេទផ្ទះស្នាក់ទាំងអស់ រួមមាន៖ គេងតង់ ផ្ទះសំបុក ភូលវីឡា ផ្ទះដើមឈើ បឹងកាឡូ និងមានជាច្រើនទៀត ជាជម្រើសសម្រាប់ភ្ញៀវគ្រប់រូបមកសម្រាកកម្សាន្ដនៅ ភូមិដំណាក់ដំរី កន្លែងសម្រាកកម្សន្ដស្អាតៗ ប្រណិត ទាន់សម័យ សម្បូរបែប ជាទីពេញនិយមសម្រាប់មនុស្សទូទៅដែល ចង់ទៅសម្រាកលំហែកាយ ជាការសាកថ្មជីវិតឱ្យខ្លួនឯង។ បញ្ជាក់ផងដែរថា សម្រាប់ការបញ្ចុះតម្លៃដោយគ្រាន់តែលោកអ្នកធ្វើតាមផ្លូវល្បឿនចុះច្រកត្រែងត្រយឹង នោះលោកអ្នកនឹងទទួលបានប័ណ្ឌបញ្ជុះតម្លៃ 10%ភ្លាមៗ៕
ប្រភព÷SABAY DIGITAL
កែសម្រួលដោយ÷ជា ស្រីពៅ