
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែកញា ឆ្នាំ២០២៣ ក្រុមការងាររបស់អង្គភាពសារព័ត៌មានសករាជថ្មី ( INE ) បានយកអំណោយរបស់អង្គភាព ចែកជូនពលរដ្ឋជួបការលំបាកផ្នែកជីវភាពចំនួន ១គ្រួសារ នៅភូមិអណ្តូង១ សង្កាត់គោគរការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថាលោកយាយ ស ផុន អាយុ ៧៨ឆ្នាំ ជាស្ត្រីមេម៉ាយគ្មានទីពឹង គ្មានកូនគ្មានចៅ គ្មានសាច់ញាតិ គ្មានបងប្អូន រស់នៅដោយការលំបាកជាទីបំផុត ដោយមានជំងឺប្រចាំកាយ គ្មានថ្នាំសង្កូវព្យាបាលគ្រប់គ្រាន់ រស់នៅដោយពឹងផ្អែកទៅលើញាតិជិតខាង។
ដោយមើលឃើញការលំបាកនេះថ្នាក់ដឹកនាំរបស់អង្គភាពសារព័ត៌មានសករាជថ្មី រៀបចំក្រុមការងារ នាំអំណោយមួយចំនួនរបស់អង្គភាព ដើម្បីសម្រួលការលំបាកជូនលោកយាយមួយរយៈ ក្នុងនោះរួមមាន ÷
-អង្ករ ៥០គីឡូក្រាម
-មី ១កេស
-ត្រីខកំប៉ុង ១យួរ
-ទឹកត្រី ១យួរ
-ទឹកស៊ីអុីវ ១យួរ
-ស្ករស ១គីឡូក្រាម
-ប្រេងឆា ១ដប
-អំបិល ១កញ្ចប់
-ប៊ីចេង ១កញ្ចប់
-ទឹកបរិសុទ្ធ ៦ យួរ
-ឈើច្រត់ ១
-កន្ទេល ១
-ថវិកា ១០ម៉ឺនរៀល។