
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់់។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទីរសៀល ដឹកនាំដោយលោកវរសេនីយ៍ទោ រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅចំណុចផ្ទះគ្មានលេខ ស្តិតនៅផ្លូវបេតុង ក្នុងភូមិជ្រោយអំពៅ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១២កញ្ចប់, អាវុធខ្លីចំនួន ១ដើម ម៉ាកK59 និងគ្រាប់ចំនួន ២គ្រាប់, ថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនទៀត។
សូមជម្រាបជូនថា បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត និងផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕