
ខ្សែបម្រើ Bruno. Fernandes បានសរសើរលោក Michael Carrick អតីតអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester. United ក្រោយការប្រកួតនឹងក្លឹប Arsenal នៅក្នុងថ្ងៃនេះថា លោកនឹងក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប។
Bruno បាននិយាយថា៖ កាលពីប្រកួតនឹង Villarreal ខ្ញុំខឹងនឹង Carrick នឹងមែនទែន តែជីវិតជាគ្រូ ជាអ្នកដឹកនាំក្រុមអញ្ចឹងហើយ។ ខ្ញុំមើលឃើញថា អនាគតជាគ្រូបង្គោលរបស់គាត់គឺនឹងល្អមែនទែនទៅថ្ងៃមុខ។ គាត់ដឹងពីរបៀបនិយាយជាមួយកីឡាករ។ បើមានឱកាសគាត់នឹងអាចក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប។
លោក Carrick បានចាកចេញពី Man. Utd ហើយនៅក្នុងថ្ងៃនេះ ក្រោយរួមរស់ជាមួយក្រុមនេះ រយៈពេល១៥ឆ្នាំ បើគិតទាំងអាជីពជាកីឡាករ និងអាជីពជាថ្នាក់ដឹកនាំរបស់ក្រុមនេះ។ លោកធ្លាប់ធ្វើជាជំនួយការអ្នកចាត់ការក្លឹប និងឡើងជាអ្នកជាអ្នកចាត់ការបណ្ដោះអាសន្នក្រោយ Ole បញ្ចប់ពីតួនាទីផងដែរ។ ក្នុងឱកាសជាអ្នកដឹកនាំបណ្ដោះអាសន្ននេះ លោកបានដឹកនាំ៣ប្រកួត ដែលមានលទ្ធផលឈ្នះ២ប្រកួតគឺប្រកួតតទល់នឹង Villarreal និង Arsenal ព្រមទាំងមានលទ្ធផលស្មើមួយដងគឺប្រកួតតទល់នឹង Chelsea ។