ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានយុវជន និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំណែនាំស្តីអំពីកម្មវិធីលម្អិត ជូនទៅដល់ប្រតិភូកម្ពុជាចំនួន ១០រូប នៃកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៤៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន កីឡា។