
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester. United បាននិយាយនៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា គោលដៅដែលលោកនឹងធ្វើឲ្យបានក្នុង ២-៣អាទិត្យខាងមុខនេះ គឺនឹងធ្វើយ៉ាងណាឲ្យតុល្យភាពនៅក្នុងក្រុមនេះឲ្យបានច្រើន និងមិនឲ្យគូប្រកួតស៊ុតចូលច្រើនដូច រាល់ការប្រកួតមុនៗទេ។
លោក Rangnick បាននិយាយថា៖” ច្បាស់ណាស់ទម្រង់ Man. Utd ឥឡូវនេះគឺធ្វើឲ្យបាត់បង់នូវការបញ្ចេញសមត្ថភាពរបស់កីឡាករក្មេងៗ ក៏ដូចមានបទពិសោធន៍ដែលមានទេពកោសល្យនៅក្នុងការប្រកួត។ អញ្ចឹងគោលដៅរបស់ខ្ញុំពេលនេះដែលនឹងត្រូវធ្វើនៅក្នុងរយៈពេល ២-៣សប្ដាហ៍ខាងមុខនេះគឺធ្វើយ៉ាងណាឲ្យមានតុល្យភាពក្នុងក្រុមនេះឲ្យបានច្រើន “។
អ្នកចាត់ការរូបនេះក៏បានលើកឡើងពីលទ្ធផលនៃការប្រកួតតទល់នឹង Arsenal នៅក្នុងថ្ងៃនេះ(ម៉ោងកម្ពុជា) ក៏ដូចជាប្រកួតមុនៗកន្លងទៅថា ជាធម្មតា Man. Utd ឲ្យគូប្រកួតស៊ុតចូលលើសពី២គ្រាប់រហូត អញ្ចឹងលោកនឹងមិនធ្វើឲ្យមានរឿងអញ្ចឹងកើតឡើងទៀត។ ដូច្នេះដំណោះស្រាយរបស់លោកនៅក្នុងពេលនេះគឺធ្វើម៉េចឲ្យក្រុមនេះមានតុល្យភាព ជាអ្នកគ្រប់គ្រងបាល់នៅក្នុងការប្រកួត និងមិនឲ្យគូរប្រកួតស៊ុតចូលច្រើនដូចប្រកួតមុនៗអញ្ចឹងនោះទេ។