
បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដើម្បីចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់កុមារកំព្រានៅក្នុងមណ្ឌល។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមការងារ ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ៥តោន មី ចំនួន ៥កេសធំ ទឹកបរិសុទ្ធ ចំនួន ២០០យួរ និងថវិកា ចំនួន ៤ ២៨១ដុល្លារ៕