
សៀមរាប៖ កម្មករធ្វើផ្លូវម្នាក់ត្រូវបានឡានដឹកកៅស៊ូចាក់ផ្លូវ កិនស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអណោចអ័ម។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅជិតមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំក្រុង សៀមរាប។
នគរបាលជំនាញបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយរវាងរថយន្តធុនធំដឹកកៅស៊ូចាក់ផ្លូវបានកិនកម្មករដែលកំពុងសាងសង់ផ្លូវជាមួយគ្នាស្លាប់ភ្លាមៗ។
ជនរងគ្រោះឈ្មោះ ស្រី តូចភេទ ប្រុស អាយុ ៤៦ រស់នៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកអ្នកបើកបររថយន្តធុនធំដឹកកៅស៊ូចាក់ផ្លូវដែលមានផ្លាកលេខ បន្ទាយមានជ័យ3A- 1929 ត្រូវបានរត់គេចខ្លួន។
រហូតមកដល់ពេលនេះកម្កាំងសមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនបង្កឲ្យចូលមកដោះស្រាយទៅតាមផ្លូវច្បាប់៕