
បុរសជាគ្រូបង្រៀនម្នាក់បើករថយន្តចេញពីហូបការស្រវឹងស្រឿងៗជាន់ហ្គែរ ស្មានថាប្រាំង ជ្រុលទៅបុកកូនក្រមុំឈរកំពុងចាំទទួលភ្ញៀវ មុខរោងការ បណ្ដាលឱ្យរងរបួសធ្ងន់ និងអ្នកផ្សេងទៀត រងរបួសធ្ងន់ស្រាល ហេតុការណ៍នេះ បាកើតឡើងនៅ រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុអ្នកបេីករថយន្តបង្ក គឺជាគ្រូបង្រៀនម្នាក់ និងជាភ្ញៀវម្ចាស់កម្មវិធីមង្គលការខាងលេីនេះ ក្រោយមកគាត់ក៏បានចេញពីហូបការ ដោយមានសភាពស្រវឹងស្រឿងៗ និងបានឡេីងបើករថយន្តជាន់ហ្គែរយ៉ាងខ្លាំង ច្រឡំស្មានថាប្រាំង ក៏ជ្រុលទៅបុកកូនក្រមុំដែលជាជនជាតិបរទេស កំពុងឈររងចាំទទួលភ្ញៀវ មុខរោងការទាំងកំរោលបណ្ដាលឱ្យជនរងគ្រោះដែលរងរបួសធ្ងន់ មានជនជាតិខ្មែរ២នាក់ និងជនបរទេស៣នាក់។
គួរបញ្ជាក់ដែរថា ជនជាតិ ហូឡង់ដ៍ និងជនបរទេសផ្សេង សរុប១៤នាក់ បានចូលរួមកម្មវិធីជួបជុំបងប្អូន ចៃដន្យជួបឧបទ្ទវហេតុ បង្កឡើងដោយបើកបរដោយឈ្មោះ ឡំ ឡុញ ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិក្រូចចារ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរក្នុងស្ថានភាពស្រវឹងស្រា ទើបចេញពីកន្លែងកម្មវិធីជាមួយគ្នាបណ្តាលឱ្យមានរងរបួសស្រាល ចំនួន០៥នាក់ បន្ទាប់មកបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។
ជនជាតិទាំងនោះមានឈ្មោះ១.ឈ្មោះ Lee Sokgoeun ភេទប្រុស ឆ្នាំកំណើត 20/02/1980 ជនជាតិខ្មែរ-ហូឡង់ដ៍,
២.ឈ្មោះ Roodnat Lonneke ភេទស្រី ឆ្នាំកំណើត19/07/1979 ជនជាតិ ហូឡង់ដ៍៣.ឈ្មោះ Sam Lily Soo ភេទស្រី ឆ្នាំកំណើត29/06/2013 ជនជាតិ ហូឡង់ដ៍ ៤.ឈ្មោះ De Jong Nikki ភេទស្រី ឆ្នាំកំណើត 29/09/1979 ជនជាតិ ហូឡង់ដ៍ ៥.ឈ្មោះ Sam Solyna Maria ភេទស្រី ឆ្នាំកំណើត 07/11/2006 ជនជាតិ ហូឡង់ដ៍ ,
៦.ឈ្មោះ Brouwers Ticho Caspar ភេទប្រុស ឆ្នាំកំណើត09/12/1988 ជនជាតិ ហូឡង់ដ៍ ៧.ឈ្មោះ Scheffer Marjo Henderika ភេទស្រី ឆ្នាំកំណើត22/12/1979 ជនជាតិ ហូឡង់ដ៍ ៨.ឈ្មោះ Pieter Cathelijne ភេទស្រី ឆ្នាំកំណើត 26/01/1977 ជនជាតិ ហូឡង់ដ៍ ៩.ឈ្មោះ Hoang Phi Long ភេទប្រុស ឆ្នាំកំណើត 20/02/1987 ជនជាតិ ហូឡង់ដ៍ ១០.ឈ្មោះ Nguyen Thi Thu Thuy ភេទស្រី ឆ្នាំកំណើត 31/10/1989 ជនជាតិវៀតណាម ១១.ឈ្មោះ Lennaerts Taro Lucas ភេទប្រុស ឆ្នាំកណើត 22/05/1989 ជនជាតិ ហូឡង់ដ៍ ១២.ឈ្មោះ Kraanen Phebe Mai Celine ភេទស្រី ឆ្នាំកំណើត 27/08/1992 ជនជាតិ ហូឡង់ដ៍ ១៣.ឈ្មោះ Gomperts Thymen Benjamin ភេទប្រុស ជនជាតិ ហូឡង់ដ៍ និង១៤.ឈ្មោះ Rompa Nina ភេទស្រី ឆ្នាំកំណើត24/02/1994 ជនជាតិ ហូឡង់ដ៍។
ក្រោយកេីតហេតុ គេឃើញភ្ញៀវដែលបានចូលរួមក្នុងពិធីមង្គលការ បាននាំគ្នាជួយអន្តរាគមន៍ចាប់អ្នកបេីកបរប្រគល់ឱ្យសមត្ថកិច្ចផងដែរ ចំណែកជនរងគ្រោះជាកូនក្រមុំ និងអ្នកផ្សេងទៀតត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក។
បច្ចុប្បន្នតៃកុងរថយន្តត្រូវបានសមត្ថកិច្ចយកទៅសួរនាំនូវប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕