
ការប្រកួតពានរង្វាន់កីឡាបាល់ទះ
ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ មានសមាសភាពក្រុមចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម នឹងចាប់ផ្តើមប្រកួតនៅថ្ងៃស្អែកនេះតទៅ។
ដោយក្នុងនោះមានសមាសភាពក្រុមចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម ចែកចេញជា ២ពូលមានដូចខាងក្រោម៖
ពូល A៖ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសមាគមកីឡាបាល់ ទះវិសាខាក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្លិបកីឡាបាល់ទះបញ្ហាការដ្ឋានអង្គរក្ស
ពូល B៖ ក្លិបកីឡាបាល់ទះខេត្តតាកែវ
ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងការប្រកួតពានរង្វាន់កីឡាបាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ នឹងបើកឲ្យចូលរួមទស្សនាដោយសេរី។
កម្មវិធីប្រកួតប្រព្រឹត្តិទៅចាប់ផ្តើមប្រកួតនៅថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង០៩:០០នាទីតទៅ។
កែសម្រួល បាន មេសា
ប្រភព ត្រយងញូវស៍