
កំពង់ចាម៖ នៅរសៀល ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៣ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានទទួលព័ត៍ពីកម្លាំងភ្នាក់ងារថា មានមុខសញ្ញាកំពុងតែ ជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ។ ពេលនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុខាងលើ និងបានឃើញមុខសញ្ញាសង្ស័យចំនួន ០១នាក់ប្រុស ពេលនោះសមត្ថកិច្ចយើងបានធ្វើការសួរនាំ និងឆែកឆេររកឃើញវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក *តារា វិទូ* ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន ០៦នាក់ ស្រី ០១នាក់៖
ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ *ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ២៣កញ្ចប់, ទូរស័ព្ទដៃចំនួន ០៦គ្រឿង និងសម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ