
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នេះឯកឧត្តម ស សុខា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រែវែង ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាលគ្រូបង្គោល បន្តបណ្តុះបណ្តាលដល់ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ Zoom ។