
ក្រោយ ចប់ ការ ប្រកួត Miss Supranational ភ្លាមស្រាប់ តែ កញ្ញា លីវ ជីលី ប្រកាស ដំណឹង ដ៏អាក្រក់មួយឱ្យ អ្នកគាំទ្រ បាន ដឹង ថា កញ្ញា បាន ប្រហែស ឱ្យ ចោរ លួច លុយ រហូត ដល់
១០០០ ដុល្លារ ដែល ជាថ្លៃ ទុក សម្រាប់បង់ វ៉ាលី និង ត្រូវ លួច បាន ទាំង ឆ្នាំង សាក ទូរស័ព្ទ របស់ នាង ទៀត ។ ខណៈ ពេលដែលប្រកាស ដំណឹង នេះ រូបកញ្ញា កំពុងតែស្ថិត នៅ ក្នុង ប្រទេស ប៉ូឡូញ នៅ ឡើយ ។
កញ្ញា លីវ ជីលី បាន បង្ហោះ សារ ក្នុងគណនីហ្វេសប៊ុកដោយបានសរសេររៀបរាប់ ថា ៖ « ថ្ងៃនេះ ជា ថ្ងៃ ស៊យ របស់ ខ្ញុំ បាត់ លុយ 1000$ ថា ទុក បង់ វ៉ាលី ឥឡូវ មាន គេ លួច យក ថែម ទាំង យក ឆ្នាំង សាក ទូរស័ព្ទ ខ្ញុំ ទៀត (អនុស្សាវរីយ៍ ដ៏ អាក្រក់ )»។
សូម ជម្រាប ផងដែលថា បន្ទាប់ ពី បានចូល ការរួម ប្រកួត Miss Supranational ដែលបានធ្វើឡើងនៅ ឯប្រទេស ប៉ូឡូញ ដែល ទើបនិងបានបញ្ចប់ ការ ប្រកួត វគ្គ ផ្ដាច់ ព្រ័ត្រ នា ព្រឹក ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៣ នេះ ទោះ បីជា កញ្ញា លីវ ជីលី មិន បាន ជោគជ័យ ចូល ដល់ វគ្គ កំពូល ណាមួយក៏ ដោយ ក៏ កញ្ញា បាន ខិតខំប្រឹងប្រែង បង្ហាញ សមត្ថភាព អស់ ពី កម្លាំង កាយ ចិត្ត ផង ដែរ ។
អត្តបទដោយ : ណាន សុខណែត
ប្រភព៖ Chily Tevy ជីលី ទេវី