
បរទេស៖ កាលពីថ្ងៃទី 11 ខែកក្កដាឆ្នាំ 2023 តារាកំប្លែងរូបនេះត្រូវបានគេរាយការណ៍ថា បានទទួលមរណៈភាពហើយ ទោះបីជាមូលហេតុនៃការស្លាប់មិនទាន់បញ្ចេញឲ្យដឹងក៏ដោយ យោងតាមប្រភពនៃឧស្សាហកម្មនេះបានកើតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សហការីរបស់នាង
Lee Ji Soo បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 2021 នៅលើកម្មវិធីកំប្លែង tvN ” Comedy Big League ” ទោះជាយ៉ាងណាក៏ដោយ នាងបានចាកចេញពីកម្មវិធីនេះនៅត្រីមាសទី 2 នៃឆ្នាំ 2023
យើងសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតទៅកាន់មិត្តភក្កិនិងក្រុមគ្រួសារ Lee Ji Soo អំឡុងពេលដ៏ឈឺចាប់នេះ សូមឱ្យនាងសម្រាកដោយសន្តិភាព
ប្រភព: Soompi
កែសម្រួលដោយ :ណានសុខណែត