
អ្នកនាង គង់ ចាន់ស្រីមុំ ឆ្នាំនេះលេងចាស់ដៃតែម្ដង ក្នុងថ្ងៃខួបកំណើតកូនស្រីតែមួយរបស់អ្នកនាង ដោយនាងបានចំណាយខ្ទង់ម៉ឺនដុល្លារអាមេរិក ជាមួយនឹងការតុបតែងមុខមាត់អោយដូចទៅនឹងតុក្កតាជប៉ុន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍តារាសម្តែង គង់ ច័ន្ទស្រីមុំ និងស្វាមី បានជ្រើសរើសឈុតពិសេសនៅថ្ងៃកំណើតកូន ស្រី ម៉ូម៉ូ គម្រប់ខួប ៥ឆ្នាំ ដោយយក Concept បែប Cute Cute ខណៈដែលគ្រប់គ្នាបានឃើញហើយ ស្រែកថា wow។
កម្មវិធីនេះរៀបចំឡើងកាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» ស្ថិតនៅជិតស្ពានព្រះមុនីវង្ស រាជធានីភ្នំពេញ ។ មិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើនដួង របស់អ្នកនាង គង់ ច័ន្ទស្រីមុំ សុទ្ធតែតែងខ្លួន បែប តុក្កតា ក្នុងរឿង ជប៉ុន ទាំងអស់គ្នា ដែលធ្វើអោយអ្នកទស្សនា និងអ្នកគាំទ្រ ស្ងើចសរសើរ ពីភាពប៉ិនប្រសព្វ របស់ពួកគេ។
មានការបង្ហើបថា ក្នុងថ្ងៃពិសេសរបស់កូនស្រីតែមួយ គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា ត្រូវបានគេប៉ាន់ប្រមាណថា ការចំណាយខ្ទង់ម៉ឺនដុល្លារ ខណៈដែលសណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» ដែលនាងជ្រើសរើស គឺជាសណ្ឋាគារដែលមានកម្រិតស្តង់ដារ បានរចនាឡើងយ៉ាងល្អឯក មានជាប្រព័ន្ធអេកូឡូស៊ី ជាពិសេស គឺល្បីពីប្រភពនៃរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសាជាមួយចុងភៅឆ្នើមប្រចាំសណ្ឋាគារទៀតផង។
តោះទៅទស្សនា រូបភាពប្លែកៗពី តារាល្បីៗ ប្រែកាយជា តុក្កតា Sailor Moon ទាំងអស់គ្នា!
ប្រភព÷ SABAY DIGITAL
ប្រែសម្រួល÷ជា ស្រីពៅ