
ខូឡាជែន គឺ ជា សារធាតុ ដ៏ សំខាន់ ម្យ៉ាងក្នុង ការជួយ ថែរក្សា រាង កាយ ឲ្យ រឹង មាំ សុខភាព ល្អ ព្រម ទាំង រក្សា បាន ភាព ក្មេង ជាង វ័យ ផង ដែរ។ យ៉ាង ណាក្តី លោកអ្នក អាច សម្គាល់ បាន លើ ៣ ចំណុច នេះ នៅពេល ខូឡាជែន ក្នុង រាង កាយ របស់ លោកអ្នក ចាប់ ផ្តើម ធ្លាក់ ចុះ។
១. ជ្រុះ សក់ ច្រើន
ខូឡាជែន ជា ប្រូតេអ៊ីន ដែល មាន ក្នុង ឬស សក់ ហើយ វា ជួយ បំប៉ន សសៃ សក់ ឲ្យ ទន់ រលោង ឆាប់ លូត វែង និង សុខភាព ល្អ ។ ផ្ទុយ មក វិញ នៅពេល នៅពេលដែលខូឡាជែន ក្នុង រាង កាយ បាត់ បង់ បន្តិច ម្តង ៗ សក់ របស់ លោកអ្នក នឹង ប្រែ ជា ស្ងួត ហើយ ជ្រុះ។
២. មុខ ចាស់ ហើយ ឡើង ជ្រួញ
ស្បែក ត្រូវ ការ ខូឡាជែន ដើម្បី បង្កើន សំណើម តែ នៅពេល ដែលលោកអ្នក កត់ ចំណាំ ថា ស្បែក មុខ ចាប់ ផ្តើម ឡើង ជ្រួញ ច្រើន ពិសេស នៅ បរិវេណ ភ្នែក និង មាត់ នោះ ជា សញ្ញា មួយ ផ្នែក បង្ហាញ ថា ខូឡាជែន ក្នុង រាង កាយ អ្នក ចាប់ ផ្តើម ចុះ ទាប។ តាម ការ សិក្សា ថ្មី ៗ នេះ បង្ហាញ ថា ស្នាម ជ្រួញ អាច កាត់ បន្ថយ បាន នៅពេល កម្រិត ខូឡាជែន ត្រូវ បាន កើន ឡើង ដរាប ណា លោកអ្នក បំពេញ វា បាន ត្រឹម ត្រូវ និង គ្រប់ គ្រាន់។ ដូច្នេះ នារីៗ អាច ស្វែង រក បាន ដោយការ ផឹក ទឹក ឲ្យ បាន ច្រើន ពិសេស ហូប បន្លែ បៃ តង ផ្លែ ឈើ ស្រស់ ជា ដើម។ ម្យ៉ាង ទៀត ក៏ អាច បំពេញ ដោយសារ ការ ញ៉ាំ ថ្នាំ ឬ ចាហួយ ខួឡាជែន ដែល ទទួល ស្គាល់ ពី វេជ្ជបណ្ឌិត ផង ដែរ។
៣. ឈឺ សន្លាក់ ញឹក ញាប់
តាម ការ សិក្សា ពីសហរដ្ឋអាមេរិច បង្ហាញថា នៅពេល ខូឡាជែន ចុះខ្សោយ តំបន់ពិសេស ក្បាល ជង្គង់ នឹង រង ឥទ្ធិពល ខ្លាំង ជាង គេ ដោយ បញ្ហា រលាក សន្លាក់។ ដូច្នេះ ហើយ នេះ ជា រោគសញ្ញា មួយ ដែល លោកអ្នក អាច តាម ដាន បាន។
ប្រភព៖ Phunutoday
ប្រែ សម្រួល៖ជា ស្រីពៅ