
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤ និង២០នាទីព្រឹក ចន្លោះបង្គោលលេខ ៣៤០ និង៣៤១ស្ថិតនៅ ភូមិ ប៉ាក់ប៉ាន់ ឃុំពួក ស្រុកសរសរស្តម្ភ និងស្រុកពួក ខេត្តសៀមរាបមានករណីក្រឡាប់រថយន្តដឹកអ្នកដំណើរភ្នំពេញ 3.4999ពីភ្នំពេញទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យបើកបរធ្វេសប្រហែសក្រឡាប់ផ្ងារជើងអូសប្រវែង ៧០០ម៉ែត្រធ្លាក់ស្រែផ្ងារជើងឡើងលើរបួសធ្ងន់ស្រាលចំនួន ២៧នាក់ ក្នុងនោះមានជនបរទេស ០៣នាក់ផងដែរ៕
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលបានជិះលើរថយន្តផ្ទាល់ និងរបួលក្បាលបានបង្ហើបប្រាប់ក្រុមការងារព័ត៍មានយើងថា ÷គាត់បានទិញសំបុត្រនៅផ្សារសុរិយា ខាងជើងផ្សារថ្មីដែលមានភ្នំរស្មីភ្នំពេញអ៊ុចប្រេសដែលធ្វើដំណើរពីភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនមកដល់កន្លែងកើតហេតុខាង តាកុងឡានងងុយដេក (ងោក)ក៏បានអោយប្រូឡានបើកវិញដោយបើកក្នុងស្ថានភាពលឿនពេកកាច់ចង្កូតមិនទាន់ក៏បានក្រឡាប់ប្រមាណជាពីរ ទៅ បីជុំធ្លាក់ចូលប្រឡាយស្រែខាងស្តាំតែម្តង។ បន្ទាប់មកគាត់បានលូនចេញមកក្រៅស្រែកអោយគេជួយ និងអ្នកដំណើរផ្សេងទៀតនាំគ្នីគ្នាធាក់កញ្ចក់ឡានដើម្បីចេញមកក្រៅផងដែរ។
តាមប្រភពព័ត៍មានពីមន្រ្តីសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការជួយសង្រ្គោះវាស់វែងធ្វើកំណត់ហេតុជាក់ស្តែង ជនរងគ្រោះចំនួន១២ នាក់នៅកន្លែងកើតហេតុផ្ទាល់ និង១៤នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ករណីខាងលើនេះអ្នកធ្វើដំណើររងរបួសធ្ងន់ស្រាល ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ចំណែកប្រ៊ូរថយន្ត និងតៃកុងរថយន្តរត់គេចបាត់ស្រមោល ។