
រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ នាង ភីម បានស.ម្រាលកូនម្នាក់ទៀតហើយ បន្ទាប់ពីរៀបការជាមួយស្វាមីក្រោយរបស់នាងប្រមាណជា២ឆ្នាំមកនេះ។ នេះបើយោងតាមការអោយដឹងពីសមាជិកគ្រួសារម្នាក់របស់នាងភីម។
ប្រភពខាងលើបានអះអាងថា ក្រោយពីសម្រេចចិត្តលែងលះជាមួយអតីតស្វាមីនាយ តាក់ស៊ី នោះមក នាង ភីម ក៏រៀបការជាមួយស្វាមីថ្មី និងបានរស់នៅជាមួយគ្នាប្រមាណ២ឆ្នាំមកហើយ។ រយៈពេលនៃការរស់នៅជាមួយគ្នានេះ បច្ចុប្បន្ននាង ភីម បានស.ម្រាលកូនម្នាក់ទៀតដែលមកទល់ពេលនេះ កូននាងមានអាយុ១ខែហើយ។


ប្រភពខាងលើបានបន្ថែមថា ស្វាមីក្រោយរបស់នាង ភីម គឺជាអ្នកការធម្មតាម្នាក់ ពោលគឺមិនមែនជាអ្នកសិល្បៈដូចគ្នានោះឡើយ។ បច្ចុប្បន្ន ក្រៅពីការងារសម្តែងកំប្លែងនៅស្ថានីយទូរទស្សន៍ CTN នាង ភីម ក៏បើកការរកស៊ីជាមួយនឹងក្រុមហ៊ុនលក់ឡេមួយផងដែរ។
ជាការកត់សម្គាល់ បន្ទាប់ពីសម្រេចចិត្តចែកផ្លូវគ្នាពីអតីតស្វាមីនាយ តាក់ស៊ី នាង ភីម បានចាប់ផ្តើមលេងខ្លួនជាមួយនឹងការប្រែប្រួលរូបសម្រស់កាន់តែស្រស់ស្អាតជាងមុន។ ជាធម្មតាតារារូបនេះ តែងតែត្រូវបានគេឃើញ live វីដេអូតាមហ្វេសប៊ុក ដើម្បីលក់ឡេ ខណៈពេលការLive របស់នាងម្តងៗក៏មានអ្នកចូលទស្សនាច្រើនផងដែរ។


គួរបញ្ជាក់ថា នាយតាក់ស៊ី និងនាងភីម បានចាប់ដៃជាប្តីប្រពន្ធ បន្ទាប់ពីបានប្រឡងជាប់ទាំងពីរនាក់ប្តីប្រពន្ធ ក្នុងក្រុមកំប្លែង CTN នៅឆ្នាំ២០០៩-២០១០។ អ្នកទាំងពីរបានរៀបការនៅឆ្នាំ២០០៦ និងទទួលបានចំណងដៃកូនប្រុសម្នាក់ផងដែរ ។
ទោះជាយ៉ាងណា អ្នកទាំងពីរបានសម្រេចចែកផ្លូវគ្នាដោយសន្តិវិធី និងគ្មានជម្លោះ បន្ទាប់ពីនាយ តាក់ស៊ី បានទៅបួស និងបើកផ្លូវអោយនាង ភីម រៀបការយកស្វាមីថ្មី។ យ៉ាងណា បើទោះជាបែកគ្នា និងមានគ្រួសារថ្មីរៀងខ្លួនក៏ដោយ ប៉ុន្តែអ្នកទាំងពីរនៅតែរាប់អានគ្នា និងសម្តែងកំប្លែងជាមួយគ្នាជាធម្មតា៕