
រាជធានីភ្នំពេញ ៖ មហាជនដែលបានទស្សនាការប្រកួត Miss Grand International 2021 នៅវគ្គប.ឋម ដែលហៅថា Preliminary កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ មុននេះ មានការលាន់មាត់សរសើរសារទរខ្លាំងណាស់ ចំពោះបេក្ខភាពតំណាងប្រទេសកម្ពុជា គឺកញ្ញា ប៉ូគីមថេង សុតធីតា។
ស្រីស្អាតរូបនេះ សម្តែងចេញមកប្រកបដោយភាពជឿជាក់ មិនខ្លាច មិនតក់ស្លុត ហើយសភាពកាយវិការមួយៗមានលក្ខណៈធម្មជាតិល្អរហូតធ្វើអោយហ្វេនៗនាំគ្នា Comments តែពាក្យល្អៗលើកទឹកចិត្តដល់នារីជើងខ្លាំងវ័យឆ្លាតរបស់យើង។