
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ មានជនជាតិវៀតណាម ម្នាក់ កំពុងតែនេសាទត្រី ក៏បានប្រទះឃើញសាកសព អណ្ដែតទឹក នៅចំណុចមាត់ច្រាំងទន្លេរក្រៅ ស្ថិតនៅចុងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មកដល់ពេលនេះ អាជ្ញាធរ និង សមត្ថកិច្ច មិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ។
ជាមួយគ្នានោះដែរ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ សូមប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិនៃសព បើបានបាត់សមាជិកក្នុងគ្រួសាររបស់ខ្លួន ក្នុងរយៈពេល ១សប្ដាហ៍មកនេះ។ សូមបញ្ជាក់ថា: សពអណ្ដែតទឹក ស្ថិតនៅចំណុចមាត់ច្រាំងទន្លេរក្រៅ ស្ថិតនៅភូមិចុងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលផ្នែកដងខ្លួនខាងមុខមានស្នាមសាក់ជាប់ខ្លួនដោយសរសេរថា «ថ្ងៃស្អែកស្លាប់»នៅលើដើមទ្រូង និងពាក្យ«លាឪ»លើដើមដោះខាងស្តាំ និង«លាម៉ែ»លើដើមដោះខាងឆ្វេង ស្លៀកពាក់ខោខ្លីពណ៌ខ្មៅ គ្មានអាវ ហើយសាកសពមានសភាពហើមស្អុយរលួយ។
អត្ថបទនិងរូបភាពឡេកចាន់ពេជ្រ