
ៃថ : យន្តហោះប្រដេញរបស់ថៃមួយគ្រឿង បានជួបនឹងឧប្បទ្ទវហេតុ បណ្តាលអោយធ្លាក់និងបង្កអោយអាកាសយានិក១នាក់ រងរបួសធ្ងន់ដែលបច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ខណ:ដែលយន្តហោះនេះកំពុងហ្វឹកហាត់នៅលើទីលានប្រយុទ្ធ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅលើបរិវេណទីលានសម្រាប់ហ្វឹកហាត់បាញ់តាមផ្លូវអាកាស នៃខេត្តឡុបបុរី ប្រទេសថៃ។
បើតាមការផ្សាយរបស់ព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា យន្តហោះដែលកំពុងហ្វឹកហាត់យុទ្ធវិធីប្រយុទ្ធ និងបើកប្រដេញតាមផ្លូវអាកាសនេះ គឺជាប្រភេទយន្តហោះប្រដេញទី១៨ ( F-5 ) ពាក់លេខ១ ក្នុងក្រុមហោះហើរលេខ៤ ដែលបើកបរដោយអាកាសយានិកម្នាក់។
ព័ត៌មានបានបន្តថា ការធ្លាក់របស់យន្តហោះប្រដេញនេះ គឺខណ:ដែលអ្នកបើកបរកំពុងធ្វើការបង្វិលខ្លួនដើម្បីបាញ់តប.ត សត្រូវ ហើយនៅពេលធ្លាក់នោះ គឺអ្នកបើកបរបានចុចគន្លឹះបំប៉ើងខ្លួនចេញពីយន្តហោះទាន់ បើមិនដូច្នោះទេអាចប្រឈមនិងការបាត់បង់ជីវិត តែនេះត្រឺមតែរងរបួសធ្ងន់តែប៉ុណ្ណោះ។
បច្ចុប្បន្នលោកឧត្តមសេនីយ៍ ប្រាក់ផាត សនចៃឌីមេទ័ពអាកាស កំពុងបញ្ជាទៅក្រុមជំនាញអោយចុះទៅពិនិត្យ និងសិក្សាដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុដែលធ្វើអោយយន្តហោះនេះធ្លាក់បាន៕