
ព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបានប៉ុន្មាននាទីមុននេះ បានឱ្យដឹងថា បុរសជនសង្ស័យជាប្ដី ដែលបានអារ.ក សម្លាប់ប្រពន្ធ នៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅរាជធានីភ្នំពេញ បន្ទាប់ពីរត់គេចខ្លួនបាន ២ ថ្ងៃ។