នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ និងសម្ពោធផ្លូវកៅស៊ូអាសេ (AC)១ខ្សែ អគារស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា នៅសាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ប្រតិភូមអមដំណើរ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ គ្រូបណ្តុះបណ្តាល និងសិក្ខាកាមជាច្រើននាក់ផងដែរ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា