
ភ្នំពេញ៖ ក្មេងស្រីម្នាក់អាយុប្រហែលជា ជិត១០ឆ្នាំ បានចុះទៅលេងក្នុងអាងទឹកមុខផ្សារទំនើបអូឡាំព្យា ក៏ត្រូវចរន្តអគ្គិសនីឆក់នៅក្នុងអាងទឹកបណ្ដាលឱ្យស្លា..ប់យ៉ាងអណោចអនាធ័ម។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៩ នឹង២៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ នៅចំណុចផ្សារទំនើបអូឡាំណ្យា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានបន្តថា នៅមុនពេលកើតហេតុ គេឃើញកុមារីរងគ្រោះ និងក្មេងៗ៣ទៅ៤នាក់ទៀតបាននាំគ្នាដើរមកលួចងូតទឹកលេងនៅក្នុងអាងទឹកសួនច្បារត្រង់ចំណុចកើតហេតុទៀត។ បន្ទាប់មកក្មេងៗដែលមកលេងជាមួយកុមារីរងគ្រោះបានងូតទឹកលេងនៅខាងៗនៃអាងនោះទេ រីឯកុមារីរងគ្រោះបានចូលទៅលេងដល់កណ្តាលអាងទឹក។ ខណៈពេលនោះដែលកុមារីរងគ្រោះបានចុះទៅក្នុងទឹក ក៏ស្រាប់តែរឹងខ្លួន ហើយដួលលិចចូលទៅខាងក្នុងទឹកតែម្តង។
បន្ទាប់មកប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនាំគ្នាមកធ្វើការជួយស្រង់កុមារីរងគ្រោះមកលើគោក និងបានបញ្ជូនកុមារីរងគ្រោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីធ្វើការសង្គ្រោះ តែជាអកុសលពេលទៅដល់កុមារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ។