
ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅរស់នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានផ្តល់ប្រភពព័ត៌មាន មកកាន់ អង្គភាពសារព័ត៌មាន យើង ទាក់ទិននឹងករណី មានគ្រឿងចក្របានចូលទៅឈូសដីក្រវ៉ាត់ព្រំ ដែលខ្លួនបានទិញពីពលរដ្ឋ តែការធ្វើនោះ ពលរដ្ឋដែលជាអ្នកផ្តល់ប្រភពព័ត៌មាន បានលើកឡើងថា ប៉ះពាល់ដល់ដីរដ្ឋ មួយចំនួន ដូចជា ដីទួលបូរាណ(ទួលកំរែង) ព្រៃលិចទឹក ដែលជាជម្រក ត្រីពងកូន និងដីចំណីបឹងជាដើម ។ ល។
ពលរដ្ឋទាំងនោះ ពួកគាត់បានផ្តល់ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានយើងថា អ្នកដែរជាមេការ ដឹកនាំគ្រឿងចក្រទៅឈូសក្រវ៉ាត់ព្រំដីនោះ គឺឈ្មោះលោក ហុង ឈឹម ដែលអតីតជាប្រធានសហគមនេសាទនៅទីនោះ។
ក្រោយពីសម្ភាសន៍ជាមួយពលរដ្ឋរួច នៅម៉ោង១១ៈ៤៩នាទី ខែឆ្នាំដដែល មានលេខទូរស័ព្ទ0883333018 មួយខ្សែ បានខលមកអង្គភាពយើង ប្រហែល១០នាទី អៈអាងថា ខ្លួនជាចៅហ្វាយស្រុក កោះសូទិន ហើយគាត់បាននិយាយថា ដីដែរក្រវ៉ាត់ព្រំនោះមិនប៉ះពាល់ដល់ដីរដ្ឋនោះទេ? នេះបើយោងតាមមន្ត្រីរបស់គាត់ផ្តល់ព័ត៌មានជូន ហើយគាត់បានបន្ថែមទៀតថា អ្នកព័ត៌មានកុំមកកកូកកាយពេក។
ចំណែកលោក ហុង ឈឹម វិញ គឺគាត់បានខលបកស្រាយតាមទូរស័ព្ទមកកាន់អង្គភាព ស្ថានីយទូរទស្សន៍ថោនកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៣ៈ២០នាទីរសៀលថា៖គាត់មិនបានធ្វើចូលដីរដ្ឋនោះទេ? គឺគាត់ធ្វើទៅតាមតែ ការបោះបង្គោលរបស់ម្ចាស់ដីតែប៉ុណ្ណោះ ហើយបើក្រោយពីអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ រកឃើញថា ចូលដីរដ្ឋមែន គាត់ព្រមទទួលខុសត្រូវតាមផ្លូវច្បាប់។
អង្គភាពយើងក៏ធ្លាប់បានសួរទៅលោក មេឃុំព្រែកតានង់ដែរ ជុំវិញករណីខាងលើ តែលោកមេឃុំបានឆ្លើយថា ចាំចុះទៅមើល។
ពលរដ្ឋស្នើសុំដល់លោក អភិបាលខេត្ត ជាពិសេស សម្តេចតេជោ អោយជួយពួកគាត់ផង។
តែទោះជាយ៉ាងណា អង្គភាពយើង រីករាយស្វាគមន៍ចំពោះភាគីពាក់ព័ន្ធនានា ដែរចង់ធ្វើការបកស្រាយ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន។