
លោក Michael Carrick បាននិ.យាយទៅកាន់សន្និសីទកាសែតកាលពីម្សិលមិញនេះថា រឿងដែលថាខ្សែប្រយុទ្ធ Cristiano Ronaldo មិនអាចលេង បែបប្រយុទ្ធ តាមក្បួនលោក Ralf Rangnick នោះ ជារឿងមិនពិតទេ គ្រាន់តែមានមនុស្សជាច្រើននិ.យាយអញ្ចឹងតៗគ្នាប៉ុណ្ណោះ។
លោក Carrick បាននិ.យាយថា៖” រឿងហ្នឹងមិនពិតទេ គ្រាន់តែមានមនុស្សជាច្រើននិ.យាយអញ្ចឹងតៗគ្នាប៉ុណ្ណោះ។ គេលេងឲ្យក្លឹបជាច្រើនគួរសមដែរប៉ុន្មានឆ្នាំកន្លងទៅនេះ តែគេនៅតែជោគជ័យទោះជាលេងក្បួនម៉េចក៏ដោយ គេនៅតែអាចរកគ្រាប់បាល់ច្រើនដដែលសម្រាប់ក្រុម ដែលគេលេងឲ្យ “។
លោកបានបន្តថា៖” ម៉េចក៏ដោយ ខ្ញុំច្បាស់ណាស់ថា គេនឹងបន្តរកគ្រាប់បាល់តទៅមុខទៀត នេះជារឿងគ្មានការសង្ស័យនោះទេ “។
គួរបញ្ជាក់ផងដែរថា លោក Rangnick ដែលជាអ្នកចាត់ការថ្មីរបស់ Man Utd នេះគឺចូលចិត្តលេងបែបប្រយុទ្ធ ដែលត្រូវបានគេស្គាល់ជាក្បួន Gegenpressing ជាក្បួនប្រើច្រើននៅអាល្លឺម៉ង់ ដែលលោក Klopp និង Tuchel ក៏កំពុងប្រើក្បួននេះដែរសម្រាប់ក្រុមខ្លួន៕