
ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២០៖៥១នាទី លោក ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ចុះល្បាតដោយផ្ទាល់តាមដងផ្លូវលេខ៩៥កែងផ្លូវលេខ៣២០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ដែលកំពុងជិះម៉ូតូតែមិនបានសម្រេច ភ្លាមនោះកម្លាំង ជំ នាញ ធ្វេីការប្រដេញរហូត ឃាត់ជនសង្ស័យបាន ចំនួន០២នាក់ នៅត្រង់ចំណុចសក្យមុនីចេតិយចាស់ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានឈ្មោះ៖
១. ឈ្មោះ ទូ សុភ័ក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ៩៣ ផ្លូវ លេខ១៩៩ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(អ្នកបេីក)។
២.ឈ្មោះ ម៉ក់ ដាណាម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ មិនចាំលេខ ផ្លូវលេខ២៧១ ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ដៃដល់)។
រួចកម្លាំងជំនាញបន្តប្រដេញតាមឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀតនៅត្រង់ចំណុចមុខសួនវត្តបុទុមវត្តីផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានឈ្មោះ៖
១. ឈ្មោះ យ៉ន អីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (បិទគូថ)។
២. ឈ្មោះ ចាន់ ជ័យសិរីមង្គល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃ ទី២ ខណ្ឌបឹងកេង រាជធានីភ្នំពេញ (បិទគូថ)។
☀️សំភារះដកហូតមាន៖
១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ ១HF-៨៦៤០។
២.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ១ID-៦២៥៩។
ក្រោយពីកម្លាំងជំនាញបានធ្វេីការសាកសួររួចមក ជនសង្ស័យ ទាំង០៤នាក់ខាងលេី បានសារភាពថា ពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទ តែមិនបានសម្រេច ពីបុរសម្នាក់ ខាងលេីប្រាកដមែន ។
បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការតាមនីតិវិធី។
ដោយ គឿន សុវណ្ណារិទ្ធ