
ក្រុមម្ចាស់ផ្ទះ Real Madrid បានយកឈ្នះទៅលើក្រុម Athletic Bilbao ១-០ សម្រាប់ការប្រកួត La Liga សប្ដាហ៍ទី១៥ នៅទឹកដី Bernabeu របស់ Real Madrid កាលពីយប់មិញ។ ក្នុងជ័យជម្នះនេះអ្នកចាត់ការ Carlo Ancelotti និយាយពីភាពមិនពេញ.ចិត្តទម្រង់លេងក្រុមរបស់ខ្លួនពីរចំណុច។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីមានភាពសប្បាយចិត្តជាខ្លាំងជាមួយ ៣ ពិន្ទុដែលទទួលបានពីយប់មិញនេះ ប៉ុន្តែលោកយល់ថា ចំណុចទី១ Real លេងនៅវគ្គទី១ ហាក់ដូចជាដាវដែលមិនបានសំលៀង។ ការនិយាយនេះក្នុងន័យថា ក្រុមរបស់ខ្លួនហាក់មិនមានភាពមុតស្រួចក្នុងការប្រយុទ្ធទៅលើក្រុមភ្ញៀវ។
ចំណែកចំណុចទី២ ដែលលោកមិនពេញ.ចិត្តគឺការមិនអាចរកបានគ្រាប់បាល់ទី២ ដោយលោកបានលើកឡើងថា បើសិនមិនអាចបង្កើតការនាំមុខឲ្យបានមួយគ្រាប់ទៀត ហេតុការណ៍អ្វីក៏អាចកើតឡើងបានដែរ។ យ៉ាងណាលោកក៏បានពេញ.ចិត្តចំពោះទម្រង់លេងរបស់ Real Madrid នៅវគ្គទី២កាលពីយប់មិញនេះដែរ។