
តាកែវ:បុរសជាកម្មករឡឥដ្ឋម្នាក់បានធ្លាក់ចូលទៅនឹងម៉ាស៊ីនកិនដីឥដ្ឋបណ្ដាលឱ្យស្លាប់កាលពីព្រឹក ថៃ្ងទី២ ខែធ្នូ ឆ្នាំ២០២១នៅចំណុចឡឥដ្ឋសិ្តតនៅភូមិខ្សឹង សងា្កត់ រកាក្នុង ក្រុងដូនកែវ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហែល ស៊ីវង់ អាយុ៣១ឆាំ្នមុខរបរកម្មករឡឥដ្ឋ។រស់នៅភូមិខ្សឹង សងា្កត់ រកាក្នុងក្រុងដូនកែវខេត្តតាកែវ។មូលហេតុនៃគ្រោះថ្នាក់ដោយសារជនរងគ្រោះបានលូកដៃយកខ្សែគោដែលធ្លាក់ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ ។ពេលនោះក៏រអិលជើងធ្លាក់ចូលក្នុងម៉ាស៊ីកិនដីឥដ្ឋបណា្តលឱ្យសា្លប់ភ្លាមៗតែម្តង៕