
ភ្នំពេញ៖បុរសម្នាក់ដេកស្លាប់យ៉ាងអាណោចអធម្មដោយមានឈមប្រលាក់ជាប់ខ្លួន ហេតុការណ៍នេះបងក៏មានការភ្ញាក់ផ្អើលការពីវេលាម៉ោង៦នឹង៤៥ព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នៃ២០២៣ ស្ថិតនៅក្នុងភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះនន សុខឡេងភេទប្រុសអាយុ43ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅកន្លែងកេីតហេតុ មានស្រុកកំណេីតភូមិវាចា ឃុំវិហាលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាយប់ថ្ងៃទី ៤ខែឧសភា គេឃើញមានកម្មករប្រមាណជា ៤ទៅ៥នាក់បានផឹកស៊ីជុំគ្នារហូតស្រវឹងជោគជាំក៏បែកគ្នាទៅសម្រាករៀងៗខ្លួន។
លុះព្រលឹមឡើងនៅវេលាម៉ោង៦នឹង៤៥នាទីមេការសំណង់ក៏ទៅហៅកម្មករសំណង់មកធ្វើការស្រាប់តែឃើញបុរសម្នាក់ដេកស្លាប់យ៉ាងអាណោធម្មដើរខ្លួនប្រឡាក់សុទ្ធតែឈាមទើបបង្កមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុទើបទំនាក់ទំនងទៅសមត្ថកិច្ចមន្ត្រីជំនាញចុះមកមើលទីតាំងកន្លែងកើតហេតុ។
ក្រោយពីសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែកើតហេតុទើបទំនាក់ទំនងទៅផ្នែកជំនាញចក្ខុកោសល្យវិច្ច័យមកពិនិត្យទៅលើសពបានបញ្ជាក់ប្រាប់ថាសពជនរងគ្រោះពិតជាត្រូវជនសង្ស័យប្រើដំបងដែកវាយចំក្បាលបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ
បច្ចុប្បន្នសពក្រោយពិនិត្យនិងកោសល្យវិច័្ចយរួចរាល់សមត្ថកិច្ចធ្វើបា ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕